Wednesday, June 29, 2016

ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១)​ ជំនាន់ទី១៩



                                                                                   ព្រះរាជាណាចក្រកម្ពុជា
                                                                                                                                                  ក្រសួងអប់រំ​ យុវជន ​និង​កីឡា                                              ជាតិ​ សាសនា​ ព្រះ​មហាក្សត្រ

ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+)​ ជំនាន់ទី១៩
សម័យប្រឡង​ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣

​​វិញ្ញាសា៖ ឯកទេសទី១      មុខវិជ្ជា អក្សរសាស្ត្រខ្មែរ       រយៈពេល១៨០នាទី
ឈ្មោះ.........................................លេខបន្ទប់..........លេខតុ................ហត្ថលេខា..........................

(ពិន្ទុ០.៧៥) ១.តើព្យញ្ជនៈអឃោសៈ ឃោសៈក្នុងភាសាបាលី និងព្យញ្ជនៈពួកអ‑អ៊ក្នុងភាសាខ្មែរ
           មានការប្លែកគ្នាដូចម្តេចខ្លះ? ចូរបង្ហាញឱ្យបានច្បាស់លាស់។
(ពិន្ទុ០.៧៥) ២.ដូចម្ដេចហៅថាល្បះផ្សំ? ជាទូទៅ តើល្បះផ្សំមានទម្រង់ដូចម្ដេចខ្លះ? ចូរបង្កើតល្បះ
           ទៅតាមទម្រង់នីមួយៗ និងគូសមែកធាងផង។
(ពិន្ទុ០.៧៥) ៣.តើកំណាព្យខ្មែរ គេប្រើប្រាស់សញ្ញាបែបណាខ្លះ? ចូរពន្យល់សញ្ញានីមួយៗ ឱ្យបាន
           ច្បាស់លាស់
(ពិន្ទុ០.៧៥) ៤.តើកំណាព្យខ្មែរបទបថ្យាវដ្ត​ និងបទពាក្យប្រាំបី មានលក្ខណៈដោយឡែកពីគ្នាយ៉ាង
           ណាខ្លះ?​
(ពិន្ទុ១.៥០) ៥.ចូរតែងអត្ថបទកំណាព្យខ្មែរជាបទបថ្យាវដ្តឱ្យបានប្រាំវគ្គ ស្តីពី «សាមគ្គីធម៌ »។
(ពិន្ទុ០.៥០) ៦.ចូរបង្ហាញតម្លៃអប់រំនៅក្នុងរឿងផ្កាស្រពោន។
(ពិន្ទុ៥)       ៧.ប្រធាន
មតិអ្នកខ្លះយល់ថា “យល់ញាតិឃ្លាតច្បាប់ ” អ្នកខ្លះទៀតយល់ថា “យល់ច្បាប់ ស្លាប់ញាតិ ”។ តើអ្នកយល់យ៉ាងណាដែរ? ចូរលើកឧទាហរណ៍ ក្នុងសង្គម មនុស្ស និង ក្នុងអក្សរសិល្ប៍មកបញ្ជាក់។

                                                                             ព្រះរាជាណាចក្រកម្ពុជា   
ក្រសួងអប់រំ​ យុវជន ​និង​កីឡា                                 ជាតិ​ សាសនា​ ព្រះ​មហាក្សត្រ

ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+)​ ជំនាន់ទី១៩
សម័យប្រឡង​ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣
​​អត្រាកំណែ ឯកទេសទី១      មុខវិជ្ជា អក្សរសាស្ត្រខ្មែរ       រយៈពេល១៨០នាទី
ឈ្មោះ.........................................លេខបន្ទប់..........លេខតុ................ហត្ថលេខា..........................
 (ពិន្ទុ០.៧៥) ១. ព្យញ្ជនៈអឃោសៈ និងឃោសៈក្នុងភាសាបាលី និងមូលភេទពួកអ‑អ៊ក្នុងភាសា
                      ខ្មែរ មានការប្លែកគ្នាដូចជា៖
                      +សូរព្យញ្ជនៈភាសាបាលីគឺសញ្ញាព្យញ្ជនៈមួយ សម្គាល់សញ្ញាសូរមួយ ដាច់ដោយ
                             ឡែកពីគ្នា។ ឧៈ [ ka ]    [ ga ]... (០.២៥)  
                             ចំណែកភាសាខ្មែរ ឃើញថាសញ្ញាព្យញ្ជនៈពីរ កត់សញ្ញាសូរតែមួយ។
                             ឧៈ កគ [ k ]... (០.២៥)       +តួព្យញ្ជនៈខ្មែរចែកចេញជាព្យញ្ជនៈពួកអ‑អ៊ដាច់ពីគ្នា គឺពួក«អ»​មាន(២៤តួ)៖ កខ
                   ង៉ ចឆញ៉ ដឋណ តថន៉ បផប៉ម៉ យ៉រ៉ល៉វ៉សហឡអ ឯពួក«អ៊»​មាន(២២តួ)៖
                   គឃង ជឈញ ឌឍ ទធន ប៊ពភម យរលវ ស៊ហ៊អ៊។ ចំណែកតួព្យញ្ជនៈពួក
                   អឃោសៈមាន(១១តួ) ៖ កខ ចឆ ដឋ តថ បផ ស ពួកឃោសៈមាន(២១តួ)៖
                   គឃង ជឈញ ឌឍណ ទធន ពភម យរលវហឡ។(០.២៥)     
 (ពិន្ទុ០.៧៥) ២.ដែលហៅថាល្បះផ្សំ គឺជាការបន្សំរវាងល្បះ ភ្ជាប់គ្នាដោយសព្វនាមឈ្នាប់ ឬ
ឈ្នាប់ឃ្លា ដែលបង្កើតបានឃ្លាច្បង និងឃ្លារណប។ ជាទូទៅ ល្បះផ្សំមានទម្រង់បី គឺល្បះផ្សំប្រើឃ្លាគុណនាម ប្រើឃ្លានាម និងប្រើឃ្លាទេសកាល។ (០.២៥)
          បង្កើតល្បះទៅតាមទម្រង់ល្បះផ្សំនីមួយៗ និងគូសមែកធាងផង៖
          ១.​ល្បះផ្សំប្រើឃ្លាគុណនាមៈ អ្នកដើរដែលពាក់អាវពណ៌សនោះជាគ្រូបង្រៀន។

                             អ្នកដើរ    ដែលពាក់អាវពណ៌សនោះ       ជា       គ្រូបង្រៀន។
          ២. ល្បះផ្សំប្រើឃ្លានាមៈ និស្សិតបានជ្រាបថាពួកគេប្ដូរថ្ងៃប្រឡងហើយ។



                             និស្សិត    បានជ្រាប        ថាពួកគេប្ដូរថ្ងៃប្រឡងហើយ។

៣. ល្បះផ្សំប្រើឃ្លាទេសកាលៈ និស្សិតរកមើលឈ្មោះដើម្បីគេស្គាល់បន្ទប់ប្រឡង។

និស្សិត    រកមើល     ឈ្មោះ     ដើម្បីគេស្គាល់បន្ទប់ប្រឡង។
បង្កើតបានតែល្បះ (០.២៥)    គូសមែកធាង(០.២៥)
(ពិន្ទុ០.៧៥) ៣.កំណាព្យខ្មែរ គេប្រើសញ្ញាដូចជា៖
‑សញ្ញាពន្យល់មាន៖ សញ្ញាចួន           សញ្ញាផ្ទួន             សញ្ញារណ្ដំ        
ឧៈ ព្យាង្គទី៧ ឃ្លាទី១        ព្យាង្គទី៤ឃ្លាទី២  (០.២៥) 
‑សញ្ញាគំនូសតាងមាន៖ សញ្ញាចួន              ផ្ទួន                     រណ្ដំ        


 
          ឧៈ   ១ ២ ៣ ៤ ៥ ៦ ៧       ១ ២ ៣ ៤ ៥ ៦ ៧     (០.២៥) 
‑សញ្ញាពងត្រី(ជួនកាលប្រើលេខ)គេប្រើសម្រាប់សម្គាល់ព្យាង្គមួយនៅក្នុងឃ្លាល្បះ។
ឧៈ O O O O O O O           O O O O O O O
     O O O O O O O           O O O O O O O។(០.២៥) 


(ពិន្ទុ០.៧៥) ៤.កំណាព្យបទពាក្យប្រាំបី និងបទបថ្យាវដ្តមានលក្ខណៈដោយឡែកពីគ្នាដូចជា៖
+ចំណាប់ចួន           
                    ‑ចំណាប់ចួនបទពាក្យប្រាំបី៖
                             ចួនក្នុងល្បះ   ‑ ៨១១      ៥២១
                                                ‑ ៨២១      ៨៣១      ៥៤១
                             ចួនឆ្លងល្បះ   ៨៤១        ៨២២
‑ចំណាប់ចួនបទបថ្យាវដ្ត​៖             
                             ចួនក្នុងល្បះ   ‑ ៨១១       ៤២១
                                                ‑ ៨២១                ៨៣១       ៤៤១
                             ចួនឆ្លងល្បះ   ៨៤១        ៨១២      (០.២៥) 
+ ចង្វាក់                 
                    ‑ចង្វាក់បទពាក្យប្រាំបី គេលើកដាក់សំឡេងលើព្យាង្គទី៣ និងទី៥គ្រប់ឃ្លា។
‑ចង្វាក់បទបថ្យាវដ្ត គេលើកដាក់សំឡេងលើព្យាង្គទី២ ទី៤ និងទី៦គ្រប់ឃ្លា។(០.២៥) 
+ បរិយាកាស
          ‑បរិយាកាសបទពាក្យប្រាំបីប្រើបានគ្រប់បរិយាកាស ឬគ្រប់សម័យកាល។        
                    ‑បរិយាកាសបទបថ្យាវដ្ត ប្រើសម្រាប់រៀបរាប់ពីស្នាព្រះហស្ត ឬវីរភាពនៃស្ដេចអង្គ
ណាមួយ។ (០.២៥) 
(ពិន្ទុ១.៥០) ៥.តែងអត្ថបទកំណាព្យខ្មែរជាបទបថ្យាវដ្តឱ្យបានប្រាំវគ្គ ស្តីពី «សាមគ្គីធម៌ »។
ឧទាហរណ៍
១. O O O O O O O O        O O O O O O O O  
                      O O O O O O O O        O O O O O O O O ។
 ២.O O O O O O O O        O O O O O O O O  
                      O O O O O O O O        O O O O O O O O ។
                   ‑សរសេរបានប្រាំល្បះ(០.៥០) 
                ‑ចំណាប់ចួនក្នុងល្បះ និងឆ្លងល្បះត្រឹមត្រូវ(០.៥០) 
                ‑អត្ថន័យ(០.៥០) 

(ពិន្ទុ០.៥០) ៦.តម្លៃអប់រំនៅក្នុងរឿងផ្កាស្រពោន៖
          +អំពើល្អយកតម្រាប់តាម(០.២៥) 
គោរពដំបូន្មានល្អ
នាងធាវីស្ដាប់បង្គាប់ម្ដាយ(ធ្វើតាមយាយនួន...)
ប៊ុនធឿនស្ដាប់បង្គាប់ឪពុក(ទៅរៀនបន្តទៀត...)
‑គោរពប្រពៃណីជាកូនខ្មែរបានល្អ...
                   អត់ធ្មត់គ្រប់ការងារ....
                   ភក្ដីចំពោះស្នេហា។    (ត្រូវពីរចំណុចបានពិន្ទុពេញ)
          +អំពើអាក្រក់កុំយកតម្រាប់តាម(០.២៥) 
                        បំពេញតែបំណងខ្លួនឯង (ត្រូវពីរចំណុចបានពិន្ទុពេញ)
យាយនួនឱ្យកូនធ្វើតាមតែខ្លួនគិតថាត្រូវ...
ឪពុកប៊ុនធឿនគិតធ្វើការរកស៊ីតែម្នាក់ឯង...                 
                                    មិនក្រោកឈរតស៊ូចំពោះស្នេហាខ្លួន...។
(ពិន្ទុ៥)       ៧.ប្រធាន
មតិអ្នកខ្លះយល់ថា “យល់ញាតិឃ្លាតច្បាប់ ” អ្នកខ្លះទៀតយល់ថា “យល់ច្បាប់
ស្លាប់ញាតិ ”។ តើអ្នកយល់យ៉ាងណាដែរ? ចូរលើកឧទាហរណ៍ក្នុងសង្គមមនុស្ស
និងក្នុងអក្សរសិល្ប៍មកបញ្ជាក់។
សេចក្ដីអត្ថាធិប្បាយព្រៀង
ក.សេចក្ដីផ្ដើម
            ‑លំនាំបញ្ហាៈ និយាយទាក់ទងនឹងប្រធានបទ
(០.៥០) ‑ចំណូលបញ្ហាៈ មតិអ្នកខ្លះយល់ថា “យល់ញាតិឃ្លាតច្បាប់ ” ឯអ្នកខ្លះទៀតយល់ថា
“យល់ច្បាប់ ស្លាប់ញាតិ ”។
            ‑ចំណោទបញ្ហាៈតើមតិខាងលើមួយណាខុស មួយណាត្រូវ?
ខ.តួសេចក្ដី
(០.២៥)            ‑ឃ្លាភ្ជាប់សេចក្ដី
          ‑ពន្យល់ពាក្យគន្លឹះ
ច្បាប់ៈសេចក្ដីបញ្ញត្តិសម្រាប់ឱ្យអ្នកនគរប្រតិបត្តិតាម ឬវិន័យ ក្រឹត្យក្រម ក្បួនប្រដៅមនុស្ស
ឱ្យប្រព្រឹត្តល្អ។
                        ញាតិៈបងប្អូន ឬសាច់ឈាមដែលជាប់ខ្សែស្រឡាយគ្នា អ្នកជំពាក់ជំពិនរាប់អានគ្នា...
(០.២៥)            ‑ពន្យល់ន័យប្រធាន
បងប្អូន ឬសាច់ឈាមសាលោហិតដែលជាប់ខ្សែស្រឡាយគ្នា អ្នកជំពាក់ជំពិនរាប់អានគ្នា បានប្រព្រឹត្តខុស យើងអ្នកកាន់ច្បាប់មិនយកទោសពៃរ៍ ដោយអាងថាគ្នាឯង  នោះវិន័យបញ្ញត្តិនោះ នឹងលែងមានប្រសិទ្ធភាព តែបើយើងយកច្បាប់មកអនុវត្តដោយតឹងតែងត្រឹមត្រូវ នោះវាជាហេតុនាំ ឱ្យញាតិមិត្តបងប្អូនវិនាសព្រាត់ប្រាសទៅវិញ។
            ‑បកស្រាយប្រធាន
                   មតិទី១
(០.៥០)                        ក្នុងសង្គមមនុស្សជាក់ស្ដែង ទីកន្លែងណាមិនអនុវត្តច្បាប់ បង្កភាពអនាធិបតេយ្យ
                   ដូចជាតាមហាងលក់ដូរ តាមសាលារៀន តាមមន្ទីរពេទ្យ ស្ថាប័ននានា ពេលដែលមាន
មនុស្សច្រើន គ្មានច្បាប់ទម្លាប់ វានឹងរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់...។
                             ក្នុងអក្សរសិល្ប៍            រឿងថៅកែចិត្តចោរ នគរបាលមិនចាប់ថៅកែ ដោយពេលនោះ
(០.៥០)                   ថៅកែបានខ្សិបជាមួយនគរបាល ធ្វើឱ្យកម្មករបះបោរ មតិអ្នកអានមិនសប្បាយចិត្ត...។
            (សិស្សអាចលើកឧទាហរណ៍ផ្សេងៗទៀតបានឱ្យតែត្រូវ)      
                        សរុបមតិៈការយោគយល់គ្នាឯងដែលខុសច្បាប់មិនយកទោសពៃរ៍ដាក់ពិន័យ នាំឱ្យ
ការរស់នៅច្របូកច្របល់គ្មានសណ្ដាប់ធ្នាប់។
                        មតិទី២
(០.៥០)                             ក្នុងសង្គមមនុស្សជាក់ស្ដែង ទីកន្លែងណាអនុវត្តច្បាប់ទម្លាប់បានត្រឹមត្រូវ ទីនោះ
តែងតែមនុស្សខ្លះខ្ចាត់ខ្ចាយវិនាស ជាក់ស្ដែងតាមហាងលក់ដូរ តាមសាលារៀន តាមមន្ទីរ
ពេទ្យ ស្ថាប័ននានា ដែលអនុវត្តច្បាប់ទម្លាប់ត្រឹមត្រូវ មនុស្សមួយចំនួនតែងវិនាស...។
(០.៥០)                        ក្នុងអក្សរសិល្ប៍            រឿងថៅកែចិត្តចោរ ពូហំបានប្រព្រឹត្តខុសច្បាប់សង្គម ដោយបើក
ឡានបុកគ្នាដោយចេតនា មានស្លាប់មនុស្ស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់...។
                              សរុបមតិ អនុវត្តច្បាប់ត្រឹមត្រូវនាំឱ្យមានអ្នកខ្លះត្រូវជាប់ទោស បាត់បង់ ខូចខាត...
(០.៥០)          ‑មតិពិភាក្សា
មតិទីពីរមិនត្រឹមត្រូវទេ ច្បាប់បង្កើតមកសម្រាប់គ្រប់គ្រងសង្គមឱ្យមានសុខសុវត្ថិភាព ភាពសុខសាន្ត រឿងអ្វីទៅជាការសម្លាប់ញាតិទៅវិញ។ការប្រព្រឹត្តខុស ត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់ជាការត្រឹមត្រូវ។
គ.សេចក្ដីបញ្ចប់់
(០.២៥)            ‑វាយតម្លៃប្រធានៈ អប់រំមនុស្សឱ្យគោរពច្បាប់ទម្លាប់ ដើម្បីរស់នៅជួបជុំគ្នាបានសេចក្ដីសុខ
(០.២៥)            ‑មតិផ្ទាល់ខ្លួនៈ ស្វែងយល់ពីច្បាប់ នាំគ្នាគោរពច្បាប់ ការរស់នៅសុខសាន្ត។
ឃ.រចនាបថ(០.៥០)





               


No comments:

Post a Comment