Monday, July 18, 2016

ជីវប្រវត្ដិសង្ខេបរបស់លោកបណ្ឌិតកែមឡីមុនបាញ់សម្លាប់ក្នុងអាយុ៤៦ឆ្នាំ



 លោកបណ្ឌិតកែមឡីកើតនៅថ្ងៃទី១៩តុលាឆ្នាំ១៩៧០នៅខេត្តតាកែវ។លោកបានទទួលសញ្ញាបត្របរិញ្ញបត្រនៅសាកលវិទ្យាល័យសុខភិបាលក្រុងភ្នំពេញនៅឆ្នាំ១៩៩២និងឆ្នាំ១៩៩៧លោកបានទទួលសញ្ញបត្រអនុបណ្ឌិតខាងការស្រាវជ្រាវនិងសុខភិ បាលពីសាកលវិទ្យាល័យជូឡាឡុងកនប្រទេសថៃនិងបានសញ្ញបត្របណ្ឌិតខាងវិទ្យាសាស្ដ្រសង្គមនៅសាក វិទ្យាល័យម៉ា ឡេយាប្រទេសម៉ាឡេស៊ី។លោក កែម ឡី មានស្រុកកំណើត នៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោក កែម ឡី រៀននៅខេត្តតាកែវ ហើយប្រលងជាប់បាក់ឌុបនៅឆ្នាំ ១៩៨៨ ។គ្រូសារមានកូន៤ម្នាក់ប្រុសទាំងអសក្នុងនោះ កូនចំនួន៤នាក់និងកំពុងពរពោះកូនម្នាក់។លោកកែមឡីមានភរិយាឈ្មោះអ្នកស្រី ប៊ូ រចនា។ ក្រៅពីការសិក្សាលោកបានចូលរួមការបណ្ដុះបណ្ដាលច្រើនកន្លែងនៅឆាកអន្ដរជាតិមានអាមេរិចនិងអឹរ៉ុបនិងបានមានបទពិសោធន៍ខាងការស្រាវជ្រាវសង្គមនិងអភិវឌ្ឍន៍។ការស្រាវជ្រាវរបស់លោកត្រូវបានស្គាល់ទាំងខាងក្នុងនិងក្រៅបរទេស។មួយរយៈចុងក្រោយលោកបានក្លាយជាអ្នកគាំទ្រគណបក្សនយោបាយប្រជាធិបតេយ្យមូលដ្ឋានដឹកនាំអោយលោកយ៉េងវីរៈ។ លោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅព្រឹកនេះវេលាម៉ោងប្រហែល៩នៅក្នុង Stamartកាលតិចនៅ ស្តុបបូកគោ ខណ្ឌចំការមន។ខ្មាន់កាំភ្លើងម្នាក់ត្រូវបានកម្លាំងនគរបាល ចាប់បានពាក់ព័ន្ធការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញ អាវប្រឡាក់ឈាម ហើយជនសង្ស័យបានសារភាពថា មូលហេតុគឺលោក កែម ឡី ជំពាក់លុយ៣០០០ដុល្លារមិនសង។ឯជនសង្ស័យសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៣ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។ ជនសង្ស័យបានសារភាពថា ខ្លួនជិះម៉ូតូឌុបមកទេ ហើយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ជនរងគ្រោះចំក្បាលពីខាងក្រោយ។អ្នកស្រី ប៊ូ រចនាបានមកពិនិត្យសាកសពដោយផ្ទាល់នាព្រឹកនះ។ មានការសោកស្ដាយពីមហាជនរួមមានលោកបណ្ឌិតសុខទូតជាអ្នកវិភាគនយោបាយនិងសកលវិទ្យាធិការម្នាក់ដែរ។លោកសុខទូចបានសរសេរតាមបណ្ដាញសង្គមហ្វេសប៊ុកថា៖”ខ្ញុំមានការរន្ធត់តក់ស្លុកយ៉ាងក្រៃលែងក្រោយពីទទួលដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ៩ ព្រឹក នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកបានបន្ដថា៖"ជាមួយព្រឹត្តិការណ៍ដ៏សោកសៅ ខ្ញុំសូមថ្កោលទោសយ៉ាងពេញទំហឹងចំពោះជនដៃដល់ និងអ្នកនៅពីក្រោយអំពើឃាតកម្មនេះ និងសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ការបាត់បង់លោកបណ្ឌិត កែម ឡី គឺជាការបាត់បង់បញ្ញវន្តមួយរូប និងកញ្ចក់សង្គមមួយផ្នែកដ៏សំខាន់នៃប្រទេសកម្ពុជា។លោកបណ្ឌិត កែម ឡី ជាបញ្ញវន្តមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញវន្ដជាតិ និងអន្ដរជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅ និងមានការកោតស្ញប់ស្ញែងចំពោះចំណេះដឹង និងទេពកោលសល្យរបស់លោក។ ខ្ញុំសូមលំឱនកាយវាចារចិត្ដគោរពវិញ្ញាណក្ខន្ធលោក បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។លោកកែមឡើធ្លាប់និយាយថា "ពេលខ្ញុំវិភាគ ខ្ញុំមិនដែលគិតថា ខ្ញុំមានជីវិត្តរស់នៅទេ"៕

No comments:

Post a Comment