Wednesday, June 29, 2016

NIE18អត្រាកំណែប្រឡងជ្រើសរើស 28.09.2012



                                 ព្រះរាជាណាចក្រកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា                           ជាតិ សាសនា ព្រះមហាក្សត្រ

ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញា + )ជំនាន់ទី១៨
សម័យប្រឡង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២
វិញ្ញាសា៖ ឯកទេសទី  អក្សរសាស្ត្រខ្មែរ រយៈពេល៖ ១៨០នាទី      ពិន្ទុ៖ ២០/២០

សំណួរ

. (ពិន្ទុ១)នៅក្នុងភាសាខ្មែរយើង តើយើងប្រើសញ្ញាស្រៈអ្វីខ្លះ? ចូរសរសេរសញ្ញាស្រៈទាំងនោះ
     តាមប្រភេទនីមួយៗ តាមលំដាប់លំដោយឱ្យបានច្បាស់លាស់។
. (ពិន្ទុ២)តើសញ្ញាព្យញ្ជនៈខ្មែរជាមូលដ្ឋានមានប៉ុន្មានតួ? ហើយសញ្ញាព្យញ្ជនៈខ្មែរទាំងអស់
      មានប៉ុន្មានតួដែរ? តើវាកើតឡើងយ៉ាងណាខ្លះ? ចូរបង្ហាញសញ្ញាព្យញ្ជនៈខ្មែរទាំងអស់នោះ។
. (ពិន្ទុ២)តើកន្សោមនាមរីករណបមានទម្រង់យ៉ាងណាខ្លះ? ចូរយកទម្រង់កន្សោមនាមរីក
      រណបនីមួយៗនោះ ទៅបង្កើតល្បះឱ្យបានមួយល្បះៗ ហើយគូសមែកធាងផង។
. (ពិន្ទុ១)តើកន្សោមពាក្យក្នុងភាសាខ្មែរមានមុខងារនៃពាក្យអ្វីខ្លះ?​ ចូរប្រាប់ពីការប្រើឧបបទ និង
      កម្មបំពេញបទក្នុងភាសាខ្មែរ ដោយលើកឧទាហរណ៍បញ្ជាក់ឱ្យបានច្បាស់លាស់។
. (ពិន្ទុ១) ដូចម្តេចហៅថាចំណាប់ចួន? ដូចម្តេចហៅថាចួន ផ្ទួន និងរណ្តំ?
. (ពិន្ទុ៣)តើកំណាព្យបទព្រហ្មគីតិ និងបទបន្ទោលកាក មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?
     ចូរតែងកំណាព្យបទបន្ទោលកាក ឱ្យបានប្រាំល្បះ៖ ស្តីពីមិត្តល្អ ហើយប្រាប់ពីធាតុកំណាព្យផង។
.(ពិន្ទុ១០)ក្នុងការរស់នៅ មនុស្សតែងតែជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដើម្បីសេចក្តីសុខក្នុង
     សង្គម តែក្រោមការជួយជ្រោមជ្រែងគ្នានោះ ខ្លះបែរជាទទួលផលផ្ទុយទៅវិញ រហូតដល់ហ៊ាន
     ពោលថា« ធ្វើគុណច្រើនទទួលបាននូវទោស»។ តើអ្នកយល់យ៉ាងណាដែរ?

                                                       






អត្រាកំណែ
. (ពិន្ទុ១)នៅក្នុងភាសាខ្មែរប្រើសញ្ញាស្រៈ៣ប្រភេទ គឺសញ្ញាស្រៈកប់តួ សញ្ញាស្រៈជាប់តួ និង
     សញ្ញាស្រៈពេញតួ។ (០.២៥)
          សញ្ញាស្រៈទាំងនោះ មាន៖
                   ១. សញ្ញាស្រៈកប់តួ មាន៖ [- អ់ - អ៊ - អ៊់ ]
                                    ឧៈ ក  តក់    លប់... (០.២៥)
                   ២.​ សញ្ញាស្រៈជាប់តួ មាន៖ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ​ៃ ោ ៅ។
                             ឧៈ ទា តឿ តា គោ... (០.២៥)                 
                   ៣. សញ្ញាស្រៈពេញតួមាន៖ អ អា ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ។(០.២៥)
. (ពិន្ទុ២)សញ្ញាព្យញ្ជនៈខ្មែរជាមូលដ្ឋានមាន៣៣តួ។ ឯសញ្ញាព្យញ្ជនៈខ្មែរទាំងអស់មាន៤៦តួ។ 
     កើតឡើងដោយការប្រើសញ្ញា«អ » និងសញ្ញា«អ៊ »ដូចជា៖ (០.៥០)
          ‑សញ្ញា«អ »ប្រើដាក់ពីលើព្យញ្ជនៈពួក«អ៊ »មួយចំនួនឱ្យទៅជាព្យញ្ជនៈពួក«អ »មាន៖ ង៉              ញ៉ ន៉ ម៉ យ៉​​ រ៉ ល៉ វ៉  និងព្យញ្ជនៈ«ប »មួយតួឱ្យទៅជា«ប៉ »។(០.៥០)
          ‑សញ្ញា«អ៊ »ប្រើដាក់ពីលើព្យញ្ជនៈពួក«អ »មួយចំនួនឱ្យទៅជាព្យញ្ជនៈពួក«អ៊ »មាន៖ ប៊              ស៊ ហ៊ អ៊។(០.៥០)
          សញ្ញាព្យញ្ជនៈខ្មែរទាំងអស់នោះមាន៖ កខគឃងង៉ ចឆជឈញញ៉ ដឋឌឍណ តថទធន           ន៉បប៉ប៊ផពភមម៉ យយ៉ររ៉លល៉វវ៉សស៊ហហ៊ឡអអ៊។(០.៥០)
. (ពិន្ទុ២)កន្សោមនាមរីករណបមានទម្រង់ដូចជា៖
    -+ គុណបទ                               
    -+ ឧបបទ                                  
    -+ កម្មបំពេញបទ
    -+ ឃ្លាគុណនាម    (០.៥០)          
                   គូសមែកធាងនៃល្បះនីមួយ៖
     (០.២៥)
                                                       កន                               កកិ
                                                                                កិ            កន
                                             ក្មេង            ល្អ               ស្តាប់        ឪពុកម្តាយ។

     (០.២៥)
កន                       កកិ
 កន                           កិ            កន
                                                                                               
                                       ឆ្កែខ្ញុំ           អាខ្មៅ  ចូលចិត្តអង្កៀម   ឆ្អឹង។
      (០.៥០)
កន                                កកិ
                                                                   កិ                            កន
                                                                                                                
                                                                                                                          
                                            ពួកគេ      ខិតខំរៀនសូត្រ វេយ្យាករណ៍ របស់          ខ្មែរ។
      (០.៥០)
កន                          កកិ
                                                 សព្វ            កិ                            កន
                                                                                                            
                                                    យើង      ដើរទៅ            ស្រែ      ដែលម្តាយគាត់ទើបទិញ។
. (ពិន្ទុ១)មុខងារនៃពាក្យក្នុងភាសាខ្មែរមានប្រធាន កម្មបទ គុណប្រធាន គុណបទ ឧបបទ
          កម្មបំពេញបទ កម្មទេសកាល កម្មភ្នាក់ងារ និងគុណកម្មបទ។ (០.៥០)
          ‑ឧបបទ អាចជានាម ឬកន្សោមនាម ប្រើជាធាតុសំណង់របស់កន្សោមនាម។
                   ឧៈ ឆ្កែខ្ញុំ អាខ្មៅ ចូលចិត្តអង្កៀមឆ្អឹង។(០.២៥)
          ‑កម្មបំពេញបទ ជាកន្សោមមានធ្នាក់ ប្រើជាធាតុសំណង់របស់កន្សោមនាម។
                   ឧៈ ពួកគេខិតខំរៀនសូត្រវេយ្យាករណ៍ របស់ខ្មែរ(០.២៥)
. (ពិន្ទុ១)     ‑ចំណាប់ចួន គឺជាការចាប់ព្យាង្គចុងចួនពីឃ្លាមួយទៅឃ្លាមួយ ពីល្បះមួយទៅល្បះ             មួយ។(០.២៥)
                   ‑ចួន គឺជាការប្រើសូរស្រៈ ឬសូរស្រៈ ផ្សំនឹងព្យញ្ជនៈប្រកបដូចគ្នា។(០.២៥)
                   ‑ ផ្ទួន គឺជាការប្រើព្យាង្គដដែលនៅក្នុងឃ្លា និងក្នុងល្បះនៃកំណាព្យ។(០.២៥)
                   ‑រណ្តំ គឺជាការប្រើព្យញ្ជនៈដើមព្យាង្គ ឬសូរស្រៈដូចគ្នា។(០.២៥)        
. (ពិន្ទុ៣)កំណាព្យបទព្រហ្មគីតិ និងបទបន្ទោលកាក មានលក្ខណៈខុសគ្នាត្រង់រង្វាស់កាព្យ        ចំណាប់ចួន ចង្វាក់ និងបរិយាកាស។
          ‑រង្វាស់កាព្យបទព្រហ្មគីតិ៖ ­១ល្បះមាន៤ឃ្លា
                                      ឃ្លាទី១ និងឃ្លាទី៣មាន៥ព្យាង្គ
                                      ឃ្លាទី២ និងឃ្លាទី៤មាន៦ព្យាង្គ
          ‑រង្វាស់កាព្យបទបន្ទោលកាក ៖ ­ ១ល្បះមាន៤ឃ្លា
                                                ឃ្លាទី១ និងឃ្លាទី៣មាន៤ព្យាង្គ
                                                ឃ្លាទី២ និងឃ្លាទី៤មាន៦ព្យាង្គ(០.២៥)
          ‑ចំណាប់ចួនបទព្រហ្មគីតិ
                   ចួនក្នុងល្បះ  ‑ ៥ ១        ៣ ២
                                      ‑ ៦ ២     ៦ ៣        ៣ ៤
                   ចួនឆ្លងល្បះ  ៦ ៤ ១               ៦ ២ ២
          ‑ចំណាប់ចួនបទបន្ទោលកាក
                   ចួនក្នុងល្បះ  ‑ ៤ ១        ៤ ២
                                      ‑ ៦ ២      ៤៣       ៤ ៤
                   ចួនឆ្លងល្បះ  ៦ ៤ ១                ៦ ២ ២   (០.២៥)
          ‑ចង្វាក់បទព្រហ្មគីតិ គេលើកដាក់សំឡេងលើព្យាង្គទី២ ចំពោះឃ្លាមាន៥ព្យាង្គ និងព្យាង្គទី            ៣ ចំពោះឃ្លាមាន៦ព្យាង្គ។
          ‑ចង្វាក់បទបន្ទោលកាក គេលើកដាក់សំឡេងលើព្យាង្គទី២ ចំពោះឃ្លាមាន៤ព្យាង្គ និង                  ព្យាង្គទី២​ ទី៤ ចំពោះឃ្លាមាន៦ព្យាង្គ។(០.២៥)
          ‑បរិយាកាសបទព្រហ្មគីតិ កើតឡើងនៅសម័យអង្គរ គឺប្រើសម្រាប់សម្តែងភាពលន្លង់                             លន្លោច ទុក្ខសោក និរាសព្រាត់ប្រាស់ ប្រដែប្រដៅ ផ្តែផ្តាំ...។
          ‑បរិយាកាសបទបន្ទោលកាក កើតឡើងនៅសម័យអង្គរ គឺប្រើសម្រាប់ការឈ្លោះទាស់ទែង            គ្នា ការមើលងាយ ការរិះគន់ កំប្លុកកំប្លែង ទូន្មានអប់រំ...។(០.២៥)
          តែងកំណាព្យ          បទបន្ទោលកាក ឱ្យបានប្រាំវគ្គ៖ ស្តីពីមិត្តល្អ





 
                   ‑១ ៣ ៤                                         ៥ ៦
                    ១ ២ ៣ ៤                                         ១ ២ ៣ ៤ ៥ ៦   
                   ‑១ ២ ៣ ៤                                         ១ ២ ៣ ៤ ៥ ៦
                    ១ ២ ៣ ៤                                         ១ ២ ៣ ៤ ៥ ៦។
                   ‑តែងបានប្រាំល្បះ(០.២៥)
                   ‑មើលចួនក្នុងល្បះ(០.២៥)
                   ‑មើលចួនឆ្លងល្បះ(០.២៥)
                   ‑មើលអត្ថន័យ(០.២៥)
          ធាតុកំណាព្យ៖
          ‑រង្វាស់កាព្យ៖ ­ ១ល្បះមាន៤ឃ្លា
                             ឃ្លាទី១ និងឃ្លាទី៣មាន៤ព្យាង្គ
                             ឃ្លាទី២ និងឃ្លាទី៤មាន៦ព្យាង្គ(០.២៥)
          ‑ចំណាប់ចួន
                   ចួនក្នុងល្បះ  ‑ ៤ ១        ៤ ២
                                      ‑ ៦ ២      ៤៣       ៤ ៤
                   ចួនឆ្លងល្បះ  ៦ ៤ ១                ៦ ២ ២(០.២៥)
          ‑ចង្វាក់៖ គេលើកដាក់សំឡេងលើព្យាង្គទី២ ចំពោះឃ្លាមាន៤ព្យាង្គ និង         ព្យាង្គទី២​ ទី៤                    ចំពោះឃ្លាមាន៦ព្យាង្គ។(០.២៥)   
          ‑បរិយាកាស៖ កើតឡើងនៅសម័យអង្គរ គឺប្រើសម្រាប់ការឈ្លោះទាស់ទែងគ្នា ការមើល
                   ងាយ ការរិះគន់ កំប្លុកកំប្លែង ទូន្មានអប់រំ...។(០.២៥)
.(ពិន្ទុ១០)
.សេចក្តីផ្តើម (ពិន្ទុ១)
          -លំនាំបញ្ហាៈ បំផុសគំនិតទូទៅទាក់ទងនឹងប្រធានបទ។(.២៥)
          -ចំណូលបញ្ហាៈ ស្របនឹងពំនោលមួយពោលថា«ធ្វើគុណច្រើនទទួលបានទោស»។(.២៥)
          -ចំណោទបញ្ហាៈ តើពំនោលខាងលើសមហេតុផលដែរឬទេ?(.៥០)
.តួសេចក្តី (ពិន្ទុ៧)
          -ឃ្លាភ្ជាប់សេចក្តីៈ ដើម្បីបកស្រាយបំភ្លឺគំនិតប្រធានខាងលើឱ្យបានស៊ីជម្រៅ ចាំបាច់យើង
            ត្រូវយល់នូវពាក្យគន្លឹះជាមុនសិន។ (.២៥)
          -ពន្យល់ពាក្យគន្លឹះ
                   ធ្វើគុណៈ ធ្វើនូវអំពើល្អ ជួយទំនុកបម្រុង ជួយជ្រោមជ្រែង... (.២៥)
                   ទោសៈ ខូចខាតបង់ ទុក្ខវេទនា វិនាស ទទួលផលអាក្រក់... (.២៥)
          -ពន្យល់ន័យប្រធានៈ ការធ្វើនូវអំពើល្អ ជួយទំនុកបម្រុង ជួយជ្រោមជ្រែងដល់នរណាមួយ គេតែងតែបានទទួលបានផលត្រឡប់មកវិញនូវការខូចខាតបង់ ទុក្ខវេទនា វិនាស ឬទទួល      ផលអាក្រក់ផ្សេងៗ។ (.២៥)
          -បកស្រាយប្រធាន
មតិស្រប
          -រឿងក្រពើរមិលគុណ(តាបររទេះជួយក្រពើ ចុងក្រោយក្រពើចង់ស៊ីតាវិញ)                        (១.)    
          -រឿងព្រះវេស្សន្តរ(ខិតខំបរិច្ចាគទាន ត្រូវរាស្រ្តបំបរបង់ចេញពីនគរ) (១.)    
          -...     
+សរុបមតិ: សរុបមកឃើញថារាល់ការធ្វើនូវអំពើល្អ តែងតែទទួលបានមកវិញនូវ
   ផលលំបាក ទុក្ខលំបាក..។(.៥០)
មតិផ្ទុយ
          -រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់(រដ្ឋមន្ត្រីវ័យក្មេងបានជួយសមឱ្យផុតពី                        ទុគ៌តជន រស់រានបានសេចក្តីសុខ និងក្លាយទៅជាកសិករគំរូ...) (១.)    
           -រឿងកូលាបប៉ៃលិន(ហ្លួងរតនសម្បត្តិជួយចៅចិត្តឱ្យក្លាយទៅជាមនុស្សមាន
            ទីពឹង ចេះទទួលខុសត្រូវ ចេះជួយទុក្ខធុរៈអ្នកដទៃ...)(១.)    
           -…
+សរុបមតិ: សរុបមកឃើញថារាល់ការធ្វើនូវអំពើល្អ តែងតែទទួលបានមកវិញនូវ
   សេចក្តីសុខ និងធ្វើឱ្យអ្នកដទៃចាកផុតពីទុក្ខលំបាកផងដែរ។.៥០)     
          - មតិពិភាក្សាៈការធ្វើគុណតែងទទួលបានទោសបណ្តាលមកពីអ្នកធ្វើគុណនោះមិនយល់     មិនចេះច្បាប់ទម្លាប់ មិនយល់កាលៈទេសៈ គឺធ្វើគុណតាមទម្លាប់តៗគ្នា តាមតែគំនិតខ្លួន        ឯងយល់ អាស្រ័យហេតុហ្នឹងហើយទើបបានជាចុងក្រោយទទួលនូវផលពិបាកនោះ។        (១.)  
  
.សេចក្តីបញ្ចប់ (ពិន្ទុ១)
-វាយតម្លៃប្រធានៈ ទស្សនៈប្រធានខាងលើមិនត្រឹមត្រូវទេ ជាទស្សនៈយល់តែខ្លួនឯង យល់   តែមួយជ្រុង ធ្វើអ្វីមិនចេះគិតគូរ ជាពំនោលនេះមិនមានលក្ខណៈវិទ្យាសាស្ត្រទេ តែទោះ       ជាយ៉ាងណាក៏បានជួយដាស់តឿនក្រើនរំឭកដល់មហាជន ឱ្យប្រុងប្រយ័ត្នក្នុងការជួយ      អាសាអ្នកដទៃ ចៀសវាងយ៉ាងណាកុំឱ្យជួយគេហើយមានទោសទៀត។.៥០)     
           -មតិផ្ទាល់ខ្លួនៈមនុស្សម្នាក់ៗមុននឹងធ្វើអ្វី ត្រូវរិះគិត ពិនិត្យពិច័យ សួរនាំឱ្យបានគ្រប់ជ្រោង            ជ្រោយទើបប្រសើរ។.៥០)     
ឃ. រចនាបថ (ពិន្ទុ១)

No comments:

Post a Comment