Monday, July 18, 2016

របៀបធ្វើណែម

#របៀបធ្វើណែមសាច់ត្រី (ណែមបាត់ដំបង) #គ្រឿងផ្សំ៖ ១. ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីឆ្លាត 1kg ២. ស្ករស ២ស្លាបព្រាបាយ ៣. អំបិល ១ស្លាបព្រាបាយ ៤. រំដេង ៣មើម ៥. ខ្ទឹមស១មើម ៦. ម្ទេស ៧. ស្លឹកកន្ទួត (បើមាន) ៨. ស្លឹកចេក (បើមាន) ទុកខ្ចប់ ៩. ថង់ប្លាសស្ទិចទុកច្រក #វិធីធ្វើ៖ ១- បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។ ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។ លាយសាច់ត្រីដែរម៉ត់ហើយ ជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ដោយប្រើម៉ាស៊ីនម៉ត់សាច់ រឺបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់។ ២- ច្រកដាក់ថង់រឺវិចខ្ចប់និងស្លឹកចេកដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។ ៣- ទុក២ថ្ងៃ ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕

No comments:

Post a Comment