Monday, July 18, 2016

បំណងប្រាថ្នាបីចុងក្រោយរបស់ លោក ALEXANDER THE GREAT

លោក ALEXANDER THE GREAT បានហៅមេទ័ពគាត់ទាំងអស់មកក្បែគ្រែរបស់គាត់ មុនពេលគាត់ស្លាប់ ហើយបានផ្តាំផ្ញើរអោយជួយធ្វើកិច្ចការបី នៅពេលគាត់ ផុតដង្ហើមទៅ៖ ទី១)សូមជ្រើសរើសគ្រូពេទ្យពូកែជាងគេ មកសែងម្ឈូសរបស់គាត់ដើម្បីបញ្ជាក់ថា៖ នៅលើផែនដីនេះ ទោះគ្រូពេទ្យពូកែយ៉ាងណា ក៏មិនអាចព្យាបាលមនុស្សស្លាប់ ឱ្យរស់ឡើងវិញបានដែរ ទី២) សូមយកទ្រព្យសម្បត្តិដែលខ្ញុំមានទាំងអស់ ក្រាលធ្វើជាផ្លូវសំរាប់ហែសាកសពខ្ញុំ ដើម្បីបញ្ជាក់ថា៖ អ្វីដែលមាននៅផែនដី គឺសម្រាប់ផែនដី មិនអាចយកទៅជាប់ខ្លួនបានទេ។ ទី៣) សូមកាត់ដៃខ្ញុំ ដាក់បង្ហាញនៅខាងក្រៅម្ឈូសរបស់ខ្ញុំ ដើម្បីបង្ហាញថា៖ កើតមក ដៃទទេ ហើយស្លាប់ទៅវិញ ក៏ដៃទទេ។ ប៉ុន្តែអ្វីដែលមានតំលៃបំផុតនោះ គឺពេលវេលា។ យើងអាចរកលុយកាក់មាសប្រាក់បាន តែមិនអាចបង្កើនពេលវេលាបន្ថែមសម្រាប់ជីវិតយើងទេ។ ពេលដែលយើងលះបង់ពេលវេលា សម្រាប់អ្នកនរណាម្នាក់ គឺមានន័យថា យើងបានចំណាយមួយផ្នែកនៃជីវិតរបស់យើងសម្រាប់អ្នកនោះ ហើយមិនអាចទាមទារមកវិញបានទេ។ ដូច្នេះ លោកអ្នកត្រូវតែសួរខ្លួនឯងថា៖ តើលោកអ្នកចំណាយពេលវេលារបស់អ្នកយ៉ាងដូចម្តេច? ផ្តល់ពេលវេលា របស់អ្នកទៅនរណា? ហើយអ្នកនៅសល់ពេលវេលាប៉ុន្មានទៀត?

No comments:

Post a Comment