នៅពេលដែលក្រូចឆ្មារចាប់ផ្តើមចេញផ្កាយើងមិនត្រូវឲ្យខ្វះទឹកនោះទេ ព្រោះវានឹងបណ្តាលឲ្យវាមិនកាន់ផ្លែ និងជ្រុះស្លឹកផងដែរ។
- ត្រូវកាត់ចុងៗមែកតូចៗរបស់វាចេញដោយទុកតែមែកធំៗ និងស្លឹកខ្លះរយៈពេលមុន១ខែនៃរដូវវាចេញផ្កានៅខែមិថុនា ឬខែកក្កដា ដើម្បីជំរុញឲ្យវាចេញផ្កាបានច្រើន។
- កាត់ស្លឹកចាស់ៗ និងស្លឹកណាដែលមានជម្ងឺចេញដើម្បីឲ្យវាដុះស្លឹកថ្មីៗ ហើយនិងផ្កាមកនៅពេលបន្ទាប់។
- ត្រូវផ្តល់ទឹក និងជីឲ្យបានគ្រប់គ្រាន់នៅរដូវដែលវាចាប់ផ្តើមចេញផ្កា។
- ប្រើជីអ៊ុយរ៉េចំនួន១គីឡូ លាយជាមួយទឹក២០លីត្រសម្រាប់ស្រោច ដើម្បីការពារស្លឹកកុំឲ្យស្លេក ជួយឲ្យស្លឹកថ្មីឆាប់ដុះ និងបង្កើនផ្កា។
- នៅពេលវាចាប់ផ្តើមលាស់ស្លឹក និងផ្កានៅកំឡុងខែកញ្ញា ឬខែតុលា យើងប្រើជី 20-14-14 ២០០-៣០០ក្រាមក្នុង១ដើម ដើម្បីជំនួយការលូតលាស់ និងមិនត្រូវឲ្យវាខ្វះជាតិទឹកនោះឡើយ។
- នៅពេលវាចេញផ្កាយើងត្រូវយកប៊ីចេង១ស្លាបព្រាកាហ្វេ លាយជាមួយទឹក១លីត្របាញ់លើផ្ការបស់វាដើម្បីឲ្យវាកាន់ផ្លែបានច្រើន និងផ្លែបានល្អ។
- នៅពេលដែលវាចាប់ផ្តើមចេញក្តិបផ្លែនៅដើមខែធ្នូយើងដាក់ជី 15-15-15 ឬ 16-16-16 ដើម្បីជំនួយឲ្យផ្លែវាបានធំថ្លោសល្អ។
- នៅខែកុម្ភៈ យើងអាចចាប់ផ្តើមបេះក្រូចលក់បានហើយ។
- នៅពេលយើងប្រមូលផលអស់រួចរាល់ក្នុងកំឡុងខែឧសភា យើងត្រូវដាក់ជី 15-15-15 ដើម្បីបំប៉នដើមរបស់វាសម្រាប់រដូវកាលក្រោយ។
No comments:
Post a Comment