Monday, July 18, 2016
៥ប្រទេសដែលប៉ូលីសមិនកាន់កាំភ្លើ
បន្ទាប់ពីសប្តាហ៍ដ៏វឹកវរក្នុងជួរកងកម្លាំងប៉ូលិសអាមេរិក ក្នុងនោះសមត្ថកិច្ចបានបាញ់សម្លាប់ជនជាតិស្បែកខ្មៅពីរនាក់ និងបង្កឱ្យមានអំពើហិង្សាកើតឡើងដែលសងសឹករហូតបណ្តាលឱ្យប៉ូលិសអាមេរិកស្លាប់វិញ ៥ នាក់រួចមកនោះ វេបសាយវ៉ាស៊ីនតោនប៉ុស្តិ៍ក៏បានលើកឡើងអំពីប្រទេសចំនួន ៥ ដែលមិនប្រើអាវុធសោះ តែការងារនៅតែមានប្រសិទ្ធភាព។
ក្នុងចក្រភពអង់គ្លេស អ៊ីស្លង់ ន័រវែស អៀរឡង់ និងនូវែលសេឡង់ សមត្ថកិច្ចប៉ូលិសមិនប្រដាប់អាវុធទេ នៅពេលពួកគេល្បាត ហើយប៉ូលិសក្នុងចំណោមប្រទេសទាំង ៥ ថែមទាំងមិនទទួលបានការហាត់បាញ់កាំភ្លើងទៀតផង។ ប៉ូលិសនឹងប្រដាប់អាវុធនៅក្នុងកាលៈទេសៈពិសេសប៉ុណ្ណោះ។
ប៉ូលិសក្នុងប្រទេសទាំងនេះបានសង្គ្រោះជីវិតជនសង្ស័យគ្រប់រូប ព្រោះពួកគេមិនអាចបាញ់បោះសេរីបានទេ។
លោក Guomundur Oddsson ជំនួយការសាស្ត្រាចារ្យផ្នែកសង្គមវិទ្យា នៅសាកលវិទ្យាល័យ Northern Michigan University បានប្រាប់វេបសាយវ៉ាស៊ីនតោនប៉ុស្តិ៍ថា "ទម្លាប់នេះមានឫសគល់តាំងពីបុរាណ ហើយគេមានជំនឿថាការបំពាក់កាំភ្លើងដល់ប៉ូលិសនឹងរឹតតែធ្វើឱ្យអំពើហិង្សាកើនឡើងពិបាកទប់ស្កាត់ប៉ុណ្ណោះ"៕
ប្រភព៖ washingtonpost
Subscribe to:
Post Comments (Atom)
No comments:
Post a Comment